កម្ពស់ខ្ពស់ជាងគេលើពិភពលោកប្រហែលជា The Great Kali ដែលជាអ្នកកីឡាកាសជនជាតិឥណ្ឌា
ហើយមើលទៅពីព្រោះគាត់មានកម្ពស់ ២.១០ ម។ ប៉ុន្តែចម្លើយនោះគឺមិនមែននោះទេ
បុរសដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនោះ ឈ្មោះ Robert Pershing Wadlow (រ៉ូប៊ឺត ភឺសីង វ៉ាត្លូវ) ជនជាតិអាមេរិក កើតថ្ងៃទី ២២/០២/១៩១៨ មានកម្ពស់ ២.៧២ ម ហើយមានទម្ងន់រហូតដល់ ២២០ គីឡូក្រាម ឯណោះ។ ដោយសារតែកម្ពស់ដ៏ខ្ពស់នេះគាត់តម្រូវអោយប្រើឧបករណ៍ជំនួយដើម្បីដើរ ហើយ ដោយសារតែការលូតលាស់ដ៏រហ័សរបស់គាត់ទើបគាត់ត្រូវបានគេហៅថា ជាក្មេងដែល
ចាស់បំផុតក្នុងសាលានៅពេលដែលគាត់រៀននៅបឋមសិក្សា ហើយពួកគេបានបង្កើតតុពិសេសសំរាប់គាត់។ ជាអកុសលនៅថ្ងៃទី ០៤/០៧/១៩៤០ គឺនៅពេលដែលគាត់មានអាយុ ២២ ឆ្នាំ គាត់បានចូលរួមពិធីបុណ្យ ព្រៃឈើ Mainstee ខណះពេលដែលគាត់កំពុងដើរស្រាប់តែឧបករណ៍
ជំនួយការដើរបានបាក់ហើយធ្វើអោយគាត់មានការប៉ះទង្គិចយ៉ាងខ្លាំងបណ្តាលអោយមានរបួសត្រង់ ក ជើង ប៉ុន្មានថ្ងៃក្រោយមកមេរោគក៏បានរីករាលដាលរហូតដល់ត្រគាក។ ក្រុមគ្រូពេទ្យបានជួយ
សង្រ្គោះគាត់អស់ពីលទ្ធភាពហើយ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកគាត់ក៏បានស្លាប់នៅថ្ងៃទី ១៥/០៧/១៩៤០ កំឡុងពេលដែលគាត់កំពុងលង់លក់។ក្រោយមករឿងដែលគួរអោយរំភើបនោះគឺ
នៅឆ្នាំ ១៩៩៨ មានអ្នកចំរៀងមួយក្រុមឈ្មោះ The handsome family បានច្រៀងចំរៀងរៀបរាប់ពី
គាត់ដែលបទនោះមាន ចំណងជើងថា The Giant of llinois ក្នុងគោលបំណងរំលឹករឿងខ្លះពីគាត់។
គិតទៅមិនគួរសូម្បីតែការបាក់ឧបករណ៍ជំនួយការដើរក៍អាចសំលាប់មនុស្សបានដែរ....!

ប្រភព Wikipedia
0 យោបល់:
Post a Comment