តើភ្នំដែលមានកំពស់ខ្ពស់ជាងគេបំផុតក្នុងលោកឈ្មោះអ្វី?
ពីរបីថ្ងៃមុននេះ ខំរៀន បានស្រាវជ្រាវឃើញនូវរឿងដែលគួរអោយភ្ញាក់ផ្អើលមួយ គឺថាតើភ្នំដែលមានកំពស់ខ្ពស់ជាងគេលើពិភពលោកឈ្មោះអ្វី?អ្នកទាំងអស់គ្នាប្រាកដជានិយាយថា
គ្មានអីប្លែកផង ភ្នំដែលមានកំពស់ខ្ពស់ជាងគេលើលោក
ប្រាកដជាភ្នំអេវើរ៉ែសហើយ អ្នកណាក៏ដឹងដែរ។ ប៉ុន្តែបើអ្នកទាំងអស់គ្នាគិតបែបនេះសូមចូលរួមសោកស្តាយផង ពីព្រោះភ្នំដែលមានកំពស់ខ្ពស់
ជាងគេលើលោក មិនមែនជាភ្នំអេវើរ៉េសឡើយ ចម្លើយនោះគឺភ្នំ ម៉ូណាគា (Mauna Kea) ដែលជាចំណុចខ្ពស់បំផុតនៅលើប្រជុំកោះហាវ៉ៃ សហរដ្ឋអាមេរិក។
កំពូលភ្នំភ្លើងដែលរលត់ស្ងប់ឈឹងមួយនេះ មានកំពស់ខ្ពស់ជាងនីវ៉ូទឹកសមុទ្រត្រឹមតែ 4206 m តែប៉ុណ្ណោះ។ ប៉ុន្តែបើវាស់ពីជើងភ្នំដែលនីជាប់ផ្ទៃដីបាតសមុទ្រវាមានកំពស់រហូតដល់ទៅ 10200 m គឺ់ខ្ពស់ជាងភ្នំអេវើរ៉ែសប្រហែលជា 1200 m ។
បើនិយាយពីភ្នំដែលមានការទទួលស្គាល់ជាទូទៅក្នុងពេលបច្ចុប្បន្ននេះគឺពាក្យថា "ខ្ពស់បំផុត" ដែលសំដៅលើការចាប់វាស់ពីនីវ៉ូទឹកសមុទ្រទៅដល់កំពូលភ្នំ។ ឯពាក្យថា "មានកម្ពស់ខ្ពស់បំផុត" គឺសំដៅ លើការវាស់ពីជើងភ្នំរហូតទៅដល់កំពូលភ្នំ។
ដូច្នេះក្នុងពេលដែលភ្នំអេវើរ៉ែសជាភ្នំខ្ពស់បំផុត ក្នុងពិភពលោកគឺមានកម្ពស់ 8848 m តែវា
ពុំមែនជាភ្នំ មានកម្ពស់ខ្ពស់បំផុត នោះឡើយ។ ការវាស់កម្ពស់ភ្នំនេះពិតជាស្មុគស្មាញ
ណាស់ ពីព្រោះការមើលឃើញកំពូលភ្នំងាយស្រួលណាស់ ប៉ុន្តែរកមើលជើងភ្នំវិញ ញ៉ាក់សាច់...!!! ហេ ហេ! សង្ឍឹមថាការចែករំលែកនេះផ្តល់អត្ថប្រយោជន៍ច្រើនដល់ប្រិយមិត្រទៅចុះ។
ហើយក៏សូមអភ័យទោសចំពោះអ្នកនិពន្ធដើមផងដែលខ្ញុំ Share អត្ថបទនេះ ដើម្បីកូនខ្មែរ
សង្ឍឹមថាលោកនឺងអធ្យាស្រ័យ។
ដកស្រង់ចេញពីសៀវភៅ តើអ្នកដឹងអ្វីខ្លះ? ដោយ គឹម ចាន់ណា
មិនអីទេបង! អគុណដែលបញ្ចេញមតិ និង ចុច like page របស់ខ្ញុំ :)
ReplyDelete