Social Icons

.

ថ្មីៗ!!!

Thursday, April 19, 2012

វិធី Add friend ក្នុង Facebook កុំអោយគេ Block (Tips for adding friend in Facebook without worrying get blocks from sever.)

  
 
  សួស្តីអ្នកស្នេហា Facebook ជាទីមេត្រី! ហេ!ហេ!​ ថ្ងៃនេះ ខំរៀន!នឹងលើកយកពីបទពិសោធន៍មួយ
ដែលសង្ឃឹមថាអ្នកទាំងអស់គ្នាទន្ទឹងរងចាំ។ នោះគឺ Add friends ម៉ាសេរីកុំភ័យ Facebook block! តែត្រូវមានក្បួនខ្នាតត្រឹមត្រូវក្នុងការ Add។ សូមមើលចំនុចដែលត្រូវចៀសវៀង៖
១. បើសិន Account អ្នកដែលយើងចង់ add មាន friend ជិត 5000 ហើយនោះគួរតែកាត់ចិត្តទៅ
បើនៅតែប្រឹង add ទៀតមិនដល់ ៥ ដងទេធានាថាននឹងត្រូវ block មិនខានពីព្រោះ Friend គេពេញ

ទៅហើយបើយើងនៅចចេស add ទៀតនោះ sever នឹងចាត់ទុកយើងថាជាជនមិនប្រក្រតីហើយ។ បើ friend គេមានចំនួនចាប់ពី 3500 ដល់ 4 ពាន់ជាង នោះយើងអាចមានឱកាសខ្លះក្នុងការ addតែបើ
ពុំចាំបាច់ទេកុំប្រថុយច្រើនដងពេក add តែអ្នក Friend ក្រោមនឹងបានហើយ។
២. មុននឹង add គេត្រូវចូលមើល Profile គេជាមុនសិន។ បើសិនចូលមើលហើយឃើញថាពុំមាន
បង្ហាញព័ត៌មានគ្រប់គ្រាន់ (Profile គេបង្ហាញតែចំនួន​ friend រឺ តែ Bio តិចតួច) នោះក៏កុំគប្បី add អី
ព្រោះ Account នោះអាចជា Account ផ្ទាល់ខ្លួនរបស់គេដែលគេមិនចង់អោយមានអ្នក add
ផ្តេសផ្តាសឬ អាចជាសញ្ញាបញ្ជាក់ថា sever មិនប្រក្រតីលើ account នោះ។
៣. បើពេលចុចលើពាក្យ Send Request រួច ហើយវាបង្ហាញផ្ទាំងពណ៌ក្រហមសរសេរថា Error! នោះដាច់ខាតកុំព្យាយាមម្តងទៀតអោយសោះ ពីព្រោះនេះជាសញ្ញា ប្រកាសអាសន្នហើយ អាច
បណ្តាលមកពី Account យើង រឺ sever ដែលយើងកំពុងប្រើ Error ។ គួរចាំស្អែកចាំធ្វើការ add ទៀត
ប្រសិនបើជួបករណីនេះ  ។ បើបើផ្ទាំងនេះបង្ហាញច្រើនជាង​ 3 ដងនោះ Account យើងច្បាស់ជាត្រូវ Block ហើយ។
   បើបងប្អូនចៀសវៀងប្រការទាំង បី ខាងលើបានមិនថា​មួយថ្ងៃadd ប៉ុន្មាននាក់ទេក៏គ្មានបញ្ហាដែរ។ នេះគ្រាន់តែជាបទពិសោធន៍របស់ខ្ញុំតែប៉ុណ្ណោះបើអ្នកណាមានយោបល់អីអាចបញ្ចេញមកបាន។

          សូមរងចាំអានអត្ថបទក្រោយដែលនឹងលើកយកពីវិធីក្នុងការទទួលបាន Like ច្រើន។
សូមអរគុណ!!!

ដោយ ខំរៀន!

0 យោបល់:

Post a Comment

មើលអត្ថបទតាមក្រុម

លិខិតសូមអភ័យទោស! Apologize letter

​ សូមអភ័យទោសចំពោះអ្នករៀបរៀងសៀវភៅទាំងអស់ដែលខ្ញុំបាន Upload សៀវភៅ ក៏ដូចជាផ្នែកណាមួយនៃសៀវភៅរបស់អ្នកទាំងអស់គ្នា ដើម្បីចែករំលែកទៅអ្នកគ្រប់គ្នា។ គោលដៅតែមួយរបស់ខ្ញុំ គឺចែករំលែកគ្មានបំនង បំពានលើកម្មសិទ្ធបញ្ញារបស់នរណាម្នាក់ឡើយ។ ក្នុងគោលបំណងអភិវឌ្ឍន៍ ភាសាជាតិ និង​ ផ្តល់ចំណេះដឹងដល់កូនខ្មែរ សូមអធ្យាស្រ័យដោយសេចក្តី អនុគ្រោះ។ សូមអរគុណ! I would like to apologize all publishers and writers, for I upload your books or some part of your book to share to everybody. My goal is to share; I'm not willing to reach your own. In order to develop and improve Cambodian's knowledge, hope all of you forgive me. Thanks!

Ads 468x60px

 
សូមអគុណចំពោះការគាំទ្រ! ចែករំលែកអ្វីដែលថ្មី និង មានប្រយោជន៍ ជាគោលដៅរបស់ខ្ញុំ!