សូមស្វាគមន៍មកកាន់ប្លុករបស់ខ្ញុំ! ខំរៀន!
ការដែលខ្ញុំបង្កើតប្លុកនេះឡើងគឺដើម្បីចែករំលែកចំណេះដឺងទាំងឡាយដែលមានប្រយោជន៍ទៅដល់អ្នកទាំងអស់គ្នា ពិសេសចំណេះដឹងផ្នែកព័ត៌មានវិទ្យាដែលខ្ញុំបាទបានដឹង និង តាមរយះការ
ស្រាវជ្រាវបន្ថែម។ ប្លុករបស់ខ្ញុំត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១២ ដំបូងខ្ញុំគិតថា
ចង់បង្កើតគេហទំព័រពេញលេញមួយ តែដោយមិនទាន់មានលុយបង់ថ្លៃ Domain ហេ!ហេ! ក៏សម្រេច
ចិត្តបង្កើតប្លុកសិនទៅ។ វាជាការល្អណាស់ហើយក៏ជារឿងដែលខ្ញុំពេញចិត្តធ្វើផងដែរក្នុងការចែក
រំលែកនេះ។
ការដែលខ្ញុំដាក់ឈ្មោះប្លុកនេះថា ខំរៀន! ពីព្រោះខ្ញុំយល់ថាពាក្យនេះមានន័យទូលំទូលាយណាស់
រាល់ជោគជ័យដែលយើងទទួលបានទាំងអស់សុទ្ធសឹងតែបានមកពីការខិតខំរៀនសូត្រនេះឯង។ ការ
រៀនមិនមែនសំដៅតែម្យ៉ាងទៅលើការសិក្សាតែនៅក្នុងសាលានោះទេ ប៉ុន្តែបូករួមនឹងការស្វែងយល់
នូវអ្វីៗគ្រប់យ៉ាងដែលស្ថិតនៅជុំវិញខ្លួនយើងផងដែរ។ បទពិសោធន៍នានាក៏ជាមុខវិទ្យាដែលយើងត្រូវ
រៀនផងដែរ អញ្ចឹងហើយបានជាគេថារៀនគ្មានទីបញ្ចប់នោះទេ។ ដូចនេះហើយយើងត្រូវតែខំរៀន។
ដោយសារចំណេះដឹងនៅមានកម្រិត ដូចនេះកំហុសឆ្គងប្រាកដជាអន្ទោលតាមប្រាណមិនខានទេ
ចឹង ក៏សូមអភ័យទោសដល់សំណាក់មិត្តអ្នកអានផង។ បើមានចំណុចណាមិនពេញចិត្ត រឺ ត្រូវការ
សៀវភៅអេឡិចត្រូនិចផ្សេងៗ (Ebook) អាចទំនាក់ទំនង មកខ្ញុំបានតាមរយះអ៊ីមែល : Khom_rean@yahoo.com។
សូមជួយគាំទ្រប្លុកនេះផងដើម្បីអោយខ្ញុំអាចអភិវឌ្ឍខ្លួនអោយទៅជាគេហទំព័រពេញលេញមួយ។
ហេ!ហេ! មិនហ៊ានទទួល មិនហ៊ានទទួល :D
ReplyDeleteខ្ញុំឈ្មោះ ឌី ខ្ញុំចង់សូមដំបូលមានមួយចំនួន ខ្ញុំចង់ក្លាយជា Programmer និង Web developer។
ReplyDeleteតើខ្ញុំត្រូវចាប់ផ្តើមរៀនអោយបានល្អប្រសើរ នូវមុខវិជ្ជាណាខ្លះ????