Social Icons

.

ថ្មីៗ!!!

Saturday, April 14, 2012

វិធីយករូបភាពក្នុង Microsoft​ office មករក្សាទុកនៅលើ Desktop ( Save the picture in Microsoft office to Desktop)

 

   កាលពីអត្ថបទមុនខ្ញុំបានលើកយកពីវិធីយករូបភាពដែលយើងបាន Print screen ទៅដាក់លើ
Desktop។ ពេលនេះខ្ញុំមានសំនួរមួយទៀតចង់សួរថា៖
   តើលោកអ្នកធ្លាប់យករូបភាពនៅលើ Desktop មក​ដាក់នៅក្នុងឯកសារ​ Office របស់អ្នកដែររឺទេ?
ពិតណាស់អោយតែអ្នកប្រើប្រាស់កម្មវិធី​ Office ខ្ញុំជឿថាពិតជាធ្លាប់ ហើយញឹកញយ​​ទៀតផង
ពិសេសនិស្សិត​ ពីព្រោះពួកគាត់ត្រូវរៀបចំកិច្ចការស្រាវជ្រាវច្រើន។​ វិធីដែលយករូបភាពមកដាក់
ក្នុងកម្មវិធី Office ពិតជាងាយស្រួលណាស់មែនទេ ពីព្រោះគ្រាន់តែចាប់ដាក់ប៉ុណ្ណោះ។ ចុះអ្នកទាំង
អស់គ្នាមានធ្លាប់សាកយករូបភាពពី​ ក្នុងឯកសារនោះមកដាក់លើ Desktop វិញដែរទេ?ខ្ញុំជឿថាមិន
ងាយស្រួលដូចយករូបទៅដាក់នោះទេ។ ដូចនេះហើយដើម្បីអោយងាយស្រួលខ្ញុំសូមលើកយកវិធី
ដែលអាចយករូបភាពពីក្នុង​កម្មវិធី Office មករក្សាទុកលើ Desktop នេះមកបង្ហាញជូន ដែលវិធី
នេះមានលក្ខណះស្រដៀងទៅនឹងការចម្លង Print Screen ដែរ៖

១. បើកឯកសារ Office ដែលអ្នកចង់ចំលងយករូប

២. ចុច​ Right click ទៅលើរូបភាពដែលអ្នកចង់ចំលង ហើយជ្រើសរើសសពាក្យ​ Copy

៣. បើកកម្មវិធី Paint ដែលមានស្រាប់ពេលយើងតម្លើង Windows

៤. ចុច Paste រឺ Ctrl + V ដើម្បី​យករូបភាពនោះមកដាក់ក្នុងកម្មវិធី អ្នកអាចធ្វើការកែប្រែ

ផ្សេងៗបានទៅលើរូបភាពក្នុងកម្មវិធីនេះ

៥. ចុចប៊ូតុង Save រឺ Save as ដើម្បីរក្សារូបភាពនោះទុក

នេះជាលទ្ធផល

ដោយ ខំរៀន!

0 យោបល់:

Post a Comment

មើលអត្ថបទតាមក្រុម

លិខិតសូមអភ័យទោស! Apologize letter

​ សូមអភ័យទោសចំពោះអ្នករៀបរៀងសៀវភៅទាំងអស់ដែលខ្ញុំបាន Upload សៀវភៅ ក៏ដូចជាផ្នែកណាមួយនៃសៀវភៅរបស់អ្នកទាំងអស់គ្នា ដើម្បីចែករំលែកទៅអ្នកគ្រប់គ្នា។ គោលដៅតែមួយរបស់ខ្ញុំ គឺចែករំលែកគ្មានបំនង បំពានលើកម្មសិទ្ធបញ្ញារបស់នរណាម្នាក់ឡើយ។ ក្នុងគោលបំណងអភិវឌ្ឍន៍ ភាសាជាតិ និង​ ផ្តល់ចំណេះដឹងដល់កូនខ្មែរ សូមអធ្យាស្រ័យដោយសេចក្តី អនុគ្រោះ។ សូមអរគុណ! I would like to apologize all publishers and writers, for I upload your books or some part of your book to share to everybody. My goal is to share; I'm not willing to reach your own. In order to develop and improve Cambodian's knowledge, hope all of you forgive me. Thanks!

Ads 468x60px

 
សូមអគុណចំពោះការគាំទ្រ! ចែករំលែកអ្វីដែលថ្មី និង មានប្រយោជន៍ ជាគោលដៅរបស់ខ្ញុំ!