ជាការពិតណាស់គ្រាន់តែលឺចំណងជើងអត្ថបទក៏ញ៉ាក់សាច់ដែរ ពីព្រោះ អ្នកណាមិនស្គាល់ Google នោះ? Google ត្រូវបានគេស្គាល់តាំងពីរៀនឆែកអ៊ីនធើណេតដំបូងមកម្លេះពីព្រោះវាគឺជា
វេបសាយ សំរាប់ស្វែងរកដ៏ធំជាងគេនៅលើពិភពលោក។ មិនតែប៉ុណ្ណោះ Google ក៏ជាម្ចាស់នៃ
ផលិតផល និងសេវាកម្មមួយចំនួនទៀតដូចជា Google Chrome Browser, Gmail, Google+, Picasa photo
organizer, Google talk...ជាដើម។
ក្រុមហ៊ុន Google
បានដំណើរការជាផ្លូវការនៅថ្ងៃទី ០៤ ខែ កញ្ញា ឆ្នា ១៩៩៨ ដែលមានគោលដៅ
ដើម្បីរៀបចំព័ត៌មានទាំងឡាយដែលនៅជុំវិញពិភពលោកអោយនៅមួយដុំ និង
មានសណ្តាប់ធ្នាប់
ព្រមទាំងមានប្រយោជន៍ដល់សកលលោក។ សព្វថ្ងៃ Google មានទំតាំងនៅ រដ្ឋកាលីហ្វ័រញ្ញ៉ា
សហរដ្ឋអាមេរិក។
អ្នកទាំងអស់គ្នាដឹងទេថាតើនរណាជាកំពូលមនុស្សដែលបង្កើត Google នេះ? ចម្លើយគឺនិស្សិត
មហាវិទ្យាល័យ ពីរនាក់។ និស្សិតទាំងពីរនោះមានឈ្មោះ Larry Page និង
Sergey Brin ដែលពួកគេ
រៀននៅសាកលវិទ្យាល័យ Standford University ។
ក្រោយមកមានបុរសម្នាក់ទៀតឈ្មោះ Eric Schmidt បានមកធ្វើការជាមួយគ្នានៅ Google ជាលើកដំបូងនៅថ្ងៃទី
១៩ ខែ សីហា ឆ្នាំ ២០០៤ ហើយនឹងបន្តរហូតដល់ឆ្នាំ ២០២៤ ។
ពិតជាអស្ចារ្យណាស់ដូចលោក Mark Zuckerberg ម្ចាស់
គេហទំព័រ Facebook
ចឹងពួកគាត់សុទ្ធតែជានិស្សិតទាំងអស់។ ចាំមើល ខំរៀន! នឹងបង្កើត Sever មួយអោយល្បីនឹងគេ
ដែរហ្មង តែមិនដឹងថ្ងៃណាទេ ហេ!ហេ.. ។ ចុះប្រិយមិត្រមានគម្រោងអីដែរអត់?
0 យោបល់:
Post a Comment