Print Screen គឺជាប៊ូតុងដ៏មានសារះសំខាន់មួយនៅលើ Keyboard ពីព្រោះយើងអាចប្រី ប៊ូតុងនេះ
ដើម្បីយករូបភាពរបស់ Screen យកទៅដាក់ក្នុងកម្មវិធីមួយចំនួនដើម្បី ធ្វើការណែនាំពីគន្លឹះនានា
ក្នុងកំព្យូទ័រ។ ទន្ទឹមនឹងនេះក៏មានឧបសគ្គមួយចំនួនក្នុងការប្រើប្រាស់ Print Screen នេះដែរ ពីព្រោះ
វាមានលក្ខណះពុំសូវទូលំទូលាយ ពោលគឺយើងអាច Paste រូប Screen បានតែនៅក្នុងកម្មវិធីមួយ
ចំនួនតូចប៉ុណ្ណោះ ដូចជាកម្មវិធី Office ជាដើម យើងមិនអាច Paste រូបនោះមកលើ Desktop បាន
ឡើយសូម្បីតែកម្មវិធី Photoshop ក៏មិនអាចជួយបានដែរ។ តើត្រួវធ្វើដូចម្តេចទៅ?
កុំព្រួយ ខំរៀន! នឹងលើកយកវិធីដែលអាចយករូបភាពដែលយើងបាន Print screen មកដាក់លើ
Desktop បាន។ វិធីនោះមានដូចតទៅ៖
១. ចុចប៊ូតុង Print Screen ដែលមាននៅលើ Keyboard ទៅលើផ្ទាំងណាដែលអ្នកចង់ចម្លង
២. បើកកម្មវិធី Paint ដែលមានស្រាប់ពេលយើងតម្លើង Windows
៣. ចុច Paste រឺ Ctrl + V ដើម្បីយករូបភាពនោះមកដាក់ក្នុងកម្មវិធី អ្នកអាចធ្វើការកែប្រែ
ផ្សេងៗបានទៅលើរូបភាពក្នុងកម្មវិធីនេះ
៤. ចុចប៊ូតុង Save រឺ Save as ដើម្បីរក្សារូបភាពនោះទុក
នេះជាលទ្ធផល
ដោយ ខំរៀន!
0 យោបល់:
Post a Comment